logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាព នៃការគ្រប់គ្រងសំណល់រឹងទីប្រជុំជន របស់ក្រុងស្វាយរៀង ក្រុងបាវិត និងរៀបចំគម្រោងផែនការគ្រប់គ្រងសំណល់រឹងទីប្រជុំជន នៅស្រុករមាសហែក
103
12-Jun-2020
Sub-nation news
Link

      នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី១១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉េន វិបុល អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាព នៃការគ្រប់គ្រងសំណល់រឹងទីប្រជុំជន របស់ក្រុងស្វាយរៀង ក្រុងបាវិត និងរៀបចំគម្រោងផែនការគ្រប់គ្រងសំណល់រឹងទីប្រជុំជន នៅស្រុករមាសហែក នៅសាលប្រជុំព្រៃបាសាក់ សាលាខេត្តស្វាយរៀង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកប្រធាន មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ លោកអភិបាលក្រុងស្វាយរៀង ក្រុងបាវិត លោកអភិបាលស្រុករមាសហែក និងតំណាងទីចាត់ការអន្តរវិស័យសាលាខេត្តស្វាយរៀង។

      ឯកឧត្ដម អភិបាលរង បានលើកឡើងថា ចំពោះក្រុងទាំង២ និងស្រុករមាសហែក អាចរៀបចំគម្រោងផែនការក្នុងគ្រប់គ្រងកាកសំណល់រឹង នៅទីប្រជុំជន ដោយផ្អែកទៅលើចំណុច៣គឺ ទី១ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់រឹង នៅទីប្រជុំជន ដោយខ្លួនឯង ទី២ការរៀបចំប្រព័ន្ធគ្រប់គ្រង់កាកសំណល់រឹង នៅទីប្រជុំជន ដោយសហការជាមួយក្រុមហ៊ុនប្រមូលសម្រាម និងទី៣ការរៀបចំប្រព័ន្ធគ្រប់គ្រង់កាកសំណល់រឹង នៅទីប្រជុំជនដោយក្រុមហ៊ុន ដែលចុះកិច្ចកុងត្រាជាមួយរដ្ឋបាលក្រុង ស្រុក។

      ឯកឧត្ដមអភិបាលរងខេត្ត បានក្រើនរំលឹកដែលថា ក្រុងទាំង២ ត្រូវរៀបចំយន្តការគ្រប់គ្រងដឹកនាំ តម្លៃសេវា ក្នុងការប្រមូលសំរាម កំណត់មុខសញ្ញា(ដេប៉ូសម្រាប់ដាក់សម្រាម)ជាអាទិភាពក្នុងការប្រមូលសម្រាម រៀបចំកាលវិភាគសម្រាប់ប្រមូលសម្រាមអោយបានច្បាស់លាស់ត្រឹមត្រូវ ការពិន័យអន្តរកាលចំពោះជនខិលខូលមួយចំនួនបោះសម្រាមចោលពាសវាលពាសកាល និងរៀបចំវេទិកាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការ ហើយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវានៅក្នុងសង្កាត់ អោយបានដឹង។

      ជាចុងបញ្ចប់ ឯកឧត្ដម បានបន្ថែមទៀតថា ត្រូវរៀបចំយន្តការត្រួតពិនិត្យបច្ចេកទេសការប្រមូលសម្រាម(រួមមាន កម្មករ ឡានឬរ៉ឺម៉កដឹកសម្រាម) និងវាយតម្លៃលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនប្រមូលសម្រាម ហើយរៀបចំផែនការសកម្មភាពប្រចាំឆមាសទី១ ទី២ និងប្រចាំឆ្នាំ ក្នុងកំឡុងពេលរៀបចំផែនការសកម្មភាពឆមាស ត្រូវរៀបចំកិច្ចប្រជុំរៀងរាល់ ៣ខែម្ដង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior