logo
Header Logo
News Detail
thumbnail
លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បើកកិច្ចប្រជុំផ្សព្វផ្សាយរៀបចំរបាយការណ៍ និងជម្រុញការរៀបចំលេខាធិការដ្ឋានថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់
134
23-Jun-2020
Sub-nation news
Link

      នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយរៀបចំរបាយការណ៍ និងជម្រុញការរៀបចំលេខាធិការដ្ឋានថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ជាមួយក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយមានការចូលរួមពីប្រតិភូនៃក.ជ.ម អមរដំណើរ ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីនាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងនាយករដ្ឋបាលក្រុង ស្រុកផងដែរ ។

      គោលបំណងនៃកិច្ចប្រជុំ រួមមាន៖

- ស្វែងរកធាតុចូល សម្រាប់ទម្រង់របាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤

- ដោះស្រាយបញ្ហាដែលប្រឈម និងបង្ហាញពីនីតិវិធី បូកសរុបរបាយការណ៍

- ជម្រុញការរៀបចំលេខាធិការដ្ឋានថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ជាមួយក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋាន នៅខេត្តក្រចេះ ។

      ក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានបញ្ចាក់ថា យោងតាមសេចក្តីសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានថ្នាក់ក្រុង-ស្រុក ឃុំសង្កាត់ ក្នុងខេត្តក្រចេះទាំងមូលខិតខំបំពេញប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទះមោះមុត ពុះពាររាល់ការលំបាកដោយឈរលើស្មារតីសាមគ្គី សហការ រក្សាបាននូវសន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្ដាប់ធ្នាប់ ដែលសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ ។ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០១៩កន្លងទៅនេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានថ្នាក់ក្រុង-ស្រុក ឃុំសង្កាត់ បានចូលរួមការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងកម្មវិធីសំណេះសំណាលផ្សេងៗ ជាមួយ និងការរៀបចំធ្វើវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីប្រមូលបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋបានចំនួន៨៤លើក ដែលមានអ្នកចូលរួមចំនួន ១០,៣៨៥នាក់ និងប្រមូលបានបញ្ហាប្រឈម កង្វល់ សំណើរ និងទំនាស់របស់ប្រជាពលរដ្ឋនិងសហគមន៍នៅមូលដ្ឋានបានចំនួន ៤១៤ករណី ដោះស្រាយបាន ៣០៨ករណី កំពុងដោះស្រាយ ៨៧ករណី មិនទាន់ដោះស្រាយ១៩ករណីដែលផ្នែកជំនាញបានសិក្សា និងលើកសំណើរទៅក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយ និងដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍក្នុងឆ្នាំបន្ត។

      ឯកឧត្តម រាជ សុភទ្ទ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តក្រចេះ ដែលបានដោះស្រាយបានសំណូមពរ បញ្ហាប្រឈមដែលកើតមានឡើងនៅមូលដ្ឋានបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ គោលបំណងសំខាន់បំផុតដែលបង្កើតក្រុមការងារថ្នាក់ជាតិ គឺ៖

- ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល និងការពង្រឹងអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ ។

- ដើម្បីបង្ខិតមន្ត្រីរាជរដ្ឋាភិបាលមកជិតប្រជាពលរដ្ឋ តាមរយៈការចុះផ្សព្វផ្សាយ កម្មវិធីនយោបាយ ការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញការងារ

- ដើម្បីដឹងពីសុខទុក្ខ សំណូមពរ បញ្ហាប្រឈមរបស់មូលដ្ឋាន និងអាចដោះស្រាយ ឆ្លើយតបនូវសំណូមពរ បញ្ហាប្រឈមនានាដែលមូលដ្ឋានបានលើកឡើង ទាន់ពេលវេលា និងមានប្រសិទ្ធភាព និងគៀងគរប្រភពធនធានដើម្បីចូលរួមដោះស្រាយកង្វល់ សំណូមពររបស់មូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior