logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកែប រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុង ស្រុកនៅក្នុងខេត្តកែប តាមការផ្លាស់ប្តូរអាណត្តិរបស់គណៈអភិបាលក្រុងស្រុក
180
14-Jul-2020
Sub-nation news
Link

      នាព្រឹក និងរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សាលាក្រុងកែប និងសាលាស្រុដំណាក់ចង្អើរ បានប្រារព្ធពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរងក្រុងកែប និងអភិបាលរងស្រុកដំណាក់ចង្អើរចំនួន៤រូប ក្រោមអធិបតីភាពឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃ គណៈអភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និង អភិបាលក្រុង/ ស្រុក ព្រមទាំង មន្រ្តីរាជការជាច្រើនរូបទៀត។

      លោក ស្រី ទិត្យ សុខា និង លោកស្រី គឹម ចន្នី អភិបាលនៃគណៈអភិបាលក្រុងកែប និងស្រុកដំណាក់ចង្អើរ មានប្រសាសន៍ស្វាគមន៍ និង លើកឡើង នូវលទ្ធផល សំខាន់ៗ ដែលក្រុង និងស្រុកសម្រេចបានកន្លងមក ធ្វើឲមានការរីកចំរើនលើគ្រប់វិស័យ និងធានាបានសន្តិសុខ សុវត្ថិភាព ស្ថេរភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមប្រកាសលេខ ២៨០២ ប្រ.ក របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង មន្ត្រីរាជការចំនួន ៤រូបគឺៈ
១-លោក គឹន សុភ័ក្រ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាលរងស្រុកដំណាក់ចង្អើរ ឱ្យទៅកានមុខតំណែង ជអភិបាលរង និងគណៈអភិបាលក្រុងកែប
២-លោក លេង សុខុម ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងស្រុកដំណាក់ចង្អើរ ឱ្យទៅកានមុខតំណែង ជអភិបាលរង និងគណៈអភិបាលក្រុងកែប
៣-លោក ឆាង ឆាយ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងក្រុងកែប ឱ្យទៅកានមុខតំណែង ជអភិបាលរង និងគណៈអភិបាលស្រុកដំណាក់ចង្អើរ
៤-លោក វិន សុវង្ស ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ ពីអភិបាលរងក្រុងកែប ឱ្យទៅកានមុខតំណែង ជអភិបាលរង និងគណៈអភិបាលស្រុកដំណាក់ចង្អើរ

      បន្ទាប់ពីគណៈអធិបតីប្រគល់ប្រកាសជូនអភិបាលរងក្រុងស្រុកទាំង៤រូប រួចមក អភិបាលរងខេត្តថ្មី ទំាង៤រូបសុទ្ធតែបានឡើងធ្វើចំណាប់អារម្មណ៍ សំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃដែលនៅតែបន្ត ផ្តល់ទំនុកចិត្ត និង ធ្វើការប្តេជ្ញាចិត្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាល ក៏ដូចជាបណ្តារមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុង/ស្រុក និង គ្រប់ ឃុំ សង្កាត់ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់របស់រដ្ឋ និង បទដ្ឋាននានា ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា រួមចំណែកពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ។ យកចិត្តទុកដាក់បំរើសេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែប្រែសោភ័ណ្ឌភាពក្រុង ស្រុក ស្របតាមគោលនយោបាយជាតិ ស្តីពីទីក្រុងស្អាត និង មានសេវាកម្មល្អ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឲ្យចូលមកសម្រាក លម្ហែ កំសាន្តសប្បាយ ក្នុងទីក្រុងកែប ក៏ដូចជារមណីយដ្ឋាននានាក្នុងស្រុកដំណាក់ចង្អើរ ឱ្យកាន់តែច្រើនកុះករ បង្កើតបាននូវមុខរបរ និង បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ឲមានជីវភាពរស់នៅកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

      មានប្រសាសន៍សំណេះសំណាលនិងផ្តាំផ្ញើនៅក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាល ខេត្តកែប បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជំរៅ របស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់លោកអភិបាលរងថ្មីទាំង៤នាក់ ដែលទើបតែងតាំងថ្មី អោយខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋា ភិបាលនិតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខដើម្បីលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ ប្រកបដោយតម្លាភាព និងត្រូវយកចិត្តទុកដាក់សហការឲបានល្អ ទាំងក្នុងជួរគណៈអភិបាល ក៏ដូចអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ សំដៅឈានឆ្ពោះទៅ បង្ការទប់ស្កាត់ បទល្មើសទាំំងឡាយនៅក្នុងមូលដ្ឋាន និងរូមគ្នាអនុវត្ត ចលនាភូមិ ឃុំមានសុត្ថិភាព ដើម្បីរក្សាសណ្តាប់ធ្នាប់ សន្តិសុខ របៀបរៀបរយក្នុងសហគមន៍ និងរូមគ្នា អភិវឌ្ឍន៍នៅមូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងឲកាន់តែមានប្រសិទ្ធិភាព៕

ប្រភព៖ រដ្ឋបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior