logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តសៀមរាប នាំយកថវិការសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២៥,០០០ដុល្លារអាមេរិក ចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាទី៣ សម្រាប់ព្យាបាលកុមារកម្ពុជា
55
04-Sep-2020
Sub-nation news
Link

      នារសៀលថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា និងលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលជាមមួយបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទី៣ និងបាននាំយកនូវថវិកាមួយចំនួនជូនដល់មន្ទីរពេទ្យនេះផងដែរ ដើម្បីចូលរួមចំណែកគាំទ្រដល់មន្ទីរពេទ្យក្នុងការព្យាបាលកុមារកម្ពុជា ហើយក៏ជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ដ្រី និងកុមារ។

      លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានបញ្ជាក់ថាការដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលទួទលបានពីការជិះកងសប្បុរធម៌ ប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទី៣ នាពេលនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ។ លោកជំទាវ ក៏បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ គន្ធបុប្ផាទី៣ ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺកុមារ កម្ពុជា ដោយមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ។

      លោកជំទាវ ក៏បានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ជាពិសេស បងប្អូនប្រជាពលរដ្ឋមានកូនតូចក្រីក្រ មានជំងឺច្រើន ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាងនៅទៅទៀតមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣នេះ ជាមន្ទីរពេទ្យដែលព្យាបាលជំងឺកុមារដោយមិនយកថវិកាទេ តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។ ហើយដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាមួយចំនួនឧបត្ថដល់មន្ទីរពេទ្យនេះ ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជាដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។

      សូមបញ្ជាក់ថា នេះជាលើកទី៦ហើយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឧបឧត្ថមថវកាដល់មន្ទីរពេទ្យគន្ធបុប្ផាទី៣ (ជ័យវរ្ម័នទី៧) ខេត្តសៀមរាប។ ថវិកាដែលបានផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប នាពេលនេះមានចំនួន ២៥,០០០ ដុល្លារអាមេរិក៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior