logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៦គ្រួសារ នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ
50
26-Oct-2020
Sub-nation news
Link

      កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយាឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង លោក ថោង ចំរើន ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរងនគរបាលខេត្ត និងក្រុមការងារ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៦គ្រួសារ នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

      អំណោយដែលបាននាំយក ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេះ, ទឹកត្រី១យួរ, ក្រម៉ា១, ថ្នាំដុសធ្មេញ១ប្រអប់ និងថវិកា ចំនួន១០០០០រៀល ដើម្បីដោះស្រាយបញ្ហាលំបាក។ ជាមួយនោះលោកជំទាវ ឈឹម ស្រីមុំ ក៏បានចូលបុណ្យសពបងប្អូននៅភូមិព្រៃខ្មែរចំនួន១០មុឺនរៀល ជូនប្រជាការពារ និងមេភូមិ ម្នាក់ៗទទួលបានថវិកា២មុឺនរៀល និងកុមារតូចៗក្នុងភូមិ ម្នាក់ៗ ២០០០រៀល ថ្នាំដុះធ្មេញ និងម៉ាស់។

      ក្នុងឱកាសនោះលោកស្រី ប៊ន សុភី បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ជាមួយនោះក៏បានសុំសំណូមពរបងប្អូន៖   ១.ត្រូវរួមគ្នាដាំបន្លែបង្ការនៅភូមិឋាន ព្រោះអាចដោះស្រាយជីវភាពប្រចាំថ្ងៃបាន និងកាត់បន្ថយការចំណាយបានមួយកម្រិតធំ។ ២.ចូលរួមសំអាតបរិស្ថាន អនាម័យល្អដើម្បីសុខភាព ទាំងអស់គ្នា ជៀសឆ្ងាយពីជម្ងឺនានា តាមរយៈការរស់នៅស្អាត ហូបស្អាត អនាម័យជាប្រចាំ និងដើម្បីជៀសឆ្ងាយកូវីដ១៩ ត្រូវចូលរួមគោរពតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងគោលការណ៏ណែនាំរបស់ក្រសួងសុខាភិបាល។ ៣.ចូលរួមថែរក្សាការពារសន្តិភាព។ ៤.កាលលំបាកពេលនេះ មិនមែនលំបាកដូចសម័យសង្គ្រាម ប្រែក្លាយការលំបាកទៅជាការឧស្សាហ៍ព្យាយាមក្នុងការដាំបន្លែបង្ការ សម្រាប់ដោះស្រាយកត្តាជីវភាព។ ៥.សូមឱ្យបងប្អូន ចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior