logo
Header Logo
News Detail
thumbnail
អភិបាលខេត្តឧត្ដរមានជ័យ អមដំណើររដ្ឋមន្រ្តីធនធានទឹក ចុះពិនិត្យស្ថានភាពទឹក និងបន្ថែមមធ្យោយពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់ នៅស្រុកចុងកាល
86
30-Oct-2020
Sub-nation news
Link

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សារខេត្ត អមដំណើរ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំក្រសួង រួមជាមួយ មន្រ្តីនាយកដ្ឋានជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ បានចុះពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោបាយពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់នាពេលថ្មីៗនេះ នៅត្រង់ចំណុចទឹកហូរដាច់ខ្នងទំនប់ប្រឡាយមេស្ទឹងស្រែង១ ក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់របស់ក្រសួង និងអាជ្ញាធរដែនដីនាព្រឹកនេះ ឯកឧត្ដមរដ្ឋមន្រ្តីបានទទួលយកសំណូមពររបស់ឯកឧត្ដមភិបាលខេត្ត និងមន្ទីរជំនាញ ដោយចាត់បញ្ជាថ្នាក់ដឹកនាំរួមជាមួយនាយកដ្ឋានជំនាញក្រសួង ចាប់ផ្តើមការងារជួសជុល និងសិក្សាទន្ទឹមគ្នា ដោយនឹងសាងសង់នូវប្រភេទសំណង់បេតុងដែលមានលក្ខណ:ជាបង្ហៀរចំនួន ០៤ ទីតាំងដែលនៅចំមុខទឹកហូរបាក់ដាច់តែម្តង មានប្រវែងសរុបជាង ២០០ ម៉ែត្រ នៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ឲ្យស្របទៅនឹងផែនការយុទ្ធនាការអន្តរាគមន៍បន្ទាន់របស់ក្រសួងធនធានទឹក និងឧតុនិយមនៅពេលនេះ គឺធ្វើយ៉ាងណាជួសជុលជាបន្ទាន់បិតភ្ជិតទំនប់រក្សាខ្ចប់ទឹកទុកប្រើប្រាស់ និងធ្វើឲ្យកាន់តែប្រសើរនូវគុណភាពសំណង់ដើម្បីបង្ការការខូតខាតនាពេលអនាគត។

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បានជួយសាងសាង់ស្ពានឆ្លងកាត់ប្រឡាយមេស្ទឹងស្រែង ១ ត្រង់ចំណុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ជាកាដូអនុស្សាវរីយ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់។

ឯកឧត្ដមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញ ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់មានសេចក្តីសោមន្សរីករាយជាខ្លាំង និងបានថ្លែងអំណរគុណ ឯកឧត្ដមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង មន្រ្តីគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារអន្តរាគមន៍ជួយបន្ថយផលប៉ះពាល់ និងសម្រួលការលំបាករបស់ពួកគាត់លើវិស័យធនធានទឹក៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior