logo
Header Logo
News Detail
thumbnail
អភិបាល​ខេត្តព្រៃវែង​ អញ្ជេីញ​ចូលរួមកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាល និងជួយសម្របសម្រួលរៀបចំសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក
46
03-Jan-2021
Sub-nation news
Link

ថ្ងៃពុធទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាល​ខេត្តព្រៃវែង​ បានអញ្ជេីញ​ចូលរួមកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលនិងបានជួយសម្របសម្រួលរៀបចំសិក្ខាសាលាស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ (ក្រុង/ស្រុក) ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ A នៃសាលាខេត្តព្រៃវែង។

កម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត អភិបាល(រង)ក្រុង ទទួលបន្ទុកការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ អភិបាល(រង)ស្រុក ទទួលបន្ទុកការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងមន្ទីរអង្គភាពពាក់ព័ន្ធនានា។

ក្នុងឱកាសនេះ ឯកឧត្តម​ អភិបាល​ខេត្ត​ សូមសំដែងការស្វាគមន៍ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ ដែលបានអញ្ជើញចូលរួមសិក្ខាសាលានៅលើទឹកដីនៃខេត្តព្រៃវែងយើងខ្ញុំ។

សូមបញ្ជាក់ថា សិក្ខាសាលានេះគឺក្នុងគោលបំណងផ្តល់ការគាំទ្របច្ចេកទេស គោលការណ៍ណែនាំ ការធ្វើបទអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ជាពិសេស លើការគាំទ្រ និងអភិវឌ្ឍសមត្ថភាព តាមតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់ការចូលរួមអនុវត្តមុខងារគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹងសំរាមទីប្រជុំជន និងការអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នាដែរ កម្មវិធីនេះ ក៍បានផ្តោតលើកគោលដៅពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានផ្ទេរមុខងារសំខាន់ៗចំនួន៥ជូនដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារគាំពារបរិស្ថាន ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និងការងារអភិវឌ្ឍន៍ដោយចីរភាព។

សារជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាល​ខេត្ត​​ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែងទាំងមូល​ សូមគោរពជូនពរ​ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ ព្រមទាំងសហការី សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីជួយរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ ជាពិសេសក្នុងខេត្តព្រៃវែងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior