logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីតម្កល់ព្រះពុទ្ធបដិមាស្មូនពីស្ពាន់កំពស់ជាង៤ម៉ែត្រ ទំងន់ជាង៣តោន នៅចំកណ្តាលសួនដើមពោធិ៍ ក្នុងក្រុងកំពង់ឆ្នាំង
82
27-Feb-2021
Sub-nation news
Link

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសួនដើមពោធិ៍ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីតម្កល់ព្រះពុទ្ធបដិមាមានកំពស់ជាង៤ម៉ែត្រ ទំងន់ជាង៣តោនស្មូនចេញពីស្ពាន់នៅកណ្តាលសួនដើមពោធិ៍សម្រាប់ជាកន្លែងគោរពបូជារបស់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឈឹម ស្រីមុំ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីផងដែរ។

ពិធីតម្កល់ព្រះពុទ្ធបដិមាបានប្រារព្ធទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដោយបាននិមន្តព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគណខេត្ត មន្រ្តីសង្ឃខេត្ត ព្រះអនុគណក្រុង ប្រោះព្រំសិរីសួរស្តីជ័យមង្គលក្នុងការតម្កល់ព្រះពុទ្ធបដិមាដ៏ធំ នៅក្នុងក្រុងកំពង់ឆ្នាំង និង បានសុំឱ្យប្រជាពលរដ្ឋទូទាំងមានសេចក្តីសុខ និងជៀសផុតពីជំងឺផ្សេងៗជាពិសេសជៀសផុតពីជំងឺកូវីដ១៩គ្រប់ៗគ្នា។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ ការតម្កល់ព្រះពុទ្ធបដិមានៅចំកណ្តាលក្រុងកំពង់ឆ្នាំងសម្រាប់ទុកឱ្យប្រជាពលរដ្ឋពុទ្ធបរិស័ទដែលជាពុទ្ធសាសនិកជន បានគោរពបូជា ដែលមាននៅស្ទើរគ្រប់ទីកន្លែង ទាំងនៅទីអារាម និងនៅកន្លែងសួនសារធារណៈ។

ឯកឧត្តម បានមានប្រសាន៍បន្តថាៈ ការគោរពព្រះពុទ្ធសាសនា គឺជាកិច្ចការដែលមិនអាចមើលរំលងបានពីព្រោះសាសនាមានបង្កប់ដោយទស្សនវិជ្ជាដ៏មានតម្លៃជាច្រើនសម្រាប់សង្គមមនុស្ស។ ទស្សនវិជ្ជាព្រះពុទ្ធសាសនា បានធ្វើឱ្យមនុស្ស ធ្វើតែអំពើសុច្ចរិត ប្រកបដោយព្រហ្មចរិយធម៌។ ឯកឧត្តម ក៏បានអំពាវនាវដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អនុវត្តនូវវិធានការ បង្ការ ទប់ស្កាត់ និងការពារជំងឺកូវីដ១៩ កុំឱ្យកើតក្នុងគ្រួសារនិងសហគមន៍របស់យើង ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior