logo
Header Logo
News Detail
thumbnail
អភិបាលខេត្តបាត់ដំបង ណែនាំដល់រដ្ឋបាលស្រុក ចំនួន២ ត្រូវរៀបចំបន្ថែមមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ
129
16-Mar-2021
Sub-nation news
Link

នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងគ្រប់គ្រងពលករតាមមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាស្រុកមួយចំនួន ដែលមានអញ្ជើញចូលរួមអមដំណើរដោយ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធាន មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។

នៅក្នុងដំណើរការចុះពិនិត្យស្ថានភាពទូទៅតាមមណ្ឌលចត្តាឡីស័កតាមបណ្ដាស្រុកមួយចំនួន ដូចជាស្រុកថ្មគោល បវេល សំពៅលូន ភ្នំព្រឹក កំរៀង ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ដោយសង្កេតឃើញជាក់ស្តែងនៅចំនួនពលករច្រើន នៅមណ្ឌលចត្តាឡីស័កស្រុកថ្មគោល និងស្រុកបវេល ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ណែនាំដល់ស្រុកទាំងពីរខាងលើត្រូវរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ពលករវិលត្រឡប់ពីប្រទេសថៃវិញ។

ឯកឧត្តម បានបន្ថែមថា ការរៀបចំមណ្ឌលចត្តាឡីស័ក ក៏ត្រូវមានរៀបចំនូវបង្គន់អនាម័យឲ្យបានត្រឹមត្រូវ ក៏ដូចជាកន្លែងងូតទឹក ភ្លើងអគ្គីសនី និងផ្ដល់របបអាហារឲ្យបានគ្រប់គ្នា រួមទាំងត្រូវរឹតបន្តឹងការធ្វើចត្តាឡីស័ករបស់ពលករ និងផ្សព្វផ្សាយអប់រំពីវិធានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ពួកគេឲ្យបានយល់ដឹងច្បាស់ ព្រមទាំងច្បាប់ស្តីពីកូវីដ១៩ និងអនុក្រឹតរបស់រាជរដ្ឋាភិបាល។

គូសបញ្ជាក់ផងដែរថា ស្រុកជាប់ជាយដែន រួមមានស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ចាប់ផ្ដើមមានសភាពធូរស្រាល ប៉ុន្តែស្រុកមួយចំនួននៅខាងក្នុង មានកំណើនពលករច្រើន ពិសេសនៅមុនរដូវបុណ្យចូលឆ្នាំនេះ។

សូមជម្រាបជូនថា រដ្ឋបាលខេត្តបាត់ដំបង គិតចាប់ពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបងបានពលករជាង ១០០០នាក់ ទៅរាជធានីខេត្តផ្សេង និងមានពលករជាង ២០០០នាក់ មានលំនៅដ្ឋានក្នុង ខេត្តបាត់ដំបង ត្រូវបានបញ្ជូនពីបណ្ដាខេត្តជាប់ព្រំដែន ខណៈបច្ចុប្បន្នមានពលករកំពុងធ្វើចត្តាឡីស័កក្នុងខេត្តមានចំនួន ២ ៣១៥នាក់៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior