logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តប៉ៃលិន ចុះពិនិត្យការធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគរបស់មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត នៅផ្សារចំនួន០៥
46
04-May-2021
Sub-nation news
Link

ប៉ៃលិន៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើល មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ដោយការសហការពីកម្លាំងសមត្ថកិច្ច និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរ មូលដ្ឋាន បន្តបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារចំនួន០៥ ក្នុងខេត្តប៉ៃលិន នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដមនាយឧត្តមសេនីយ៍ អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរដល់អាជ្ញាធរខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត គឺបានគិតគូយកចិត្តទុកដាក់ខ្ពស់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍លើកឡើងថា៖ ការធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ គឺដើម្បីសម្លាប់មេរោគ Covid-19 និងមេរោគផ្សេងៗទៀត ក្នុងការកាត់បន្ថយភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋពីបញ្ហាជំងឺ Covid-19 និងជាសារអប់រំណែនាំដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ឱ្យមានការយល់កាន់តែច្បាស់ថែមទៀត អំពីជំងឺ Covid-19 ហើយចេះការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺCovid-19នេះ នៅក្នុងសហគម ជាពិសេសរួមគ្នាអនុវត្តវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ។

នាឱកាសនោះដែរ ឯកឧត្តម អុី ឈាន ក៏បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវគ្រប់គ្រង ពលរដ្ឋចំណូលថ្មី ដែលមកពីក្រៅប្រទេស ឬមកពីបណ្តារាជធានី-ខេត្តផ្សេងៗ ឱ្យបានច្បាស់លាស់ ដើម្បីចាត់ ចែង យកពួកគាត់ទៅធ្វើចត្តាឡីស័ក ហើយបើមានប្រជាពលរដ្ឋ ខ្វះខាតស្បៀងអាហារ សូមរាយការណ៍ជាបន្ទាន់ មកថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយតាមមូលដ្ឋាន ដើម្បីជួយដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ បានទាន់ពេលវេលា ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺមិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ដោយយើងមិនបានដឹង និងមិន បានដោះស្រាយនោះឡើយ។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត មន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ខេត្ត បានសហការកម្លាំងសមត្ថកិច្ច និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារចំនួន ០៥ ក្នុងខេត្តប៉ៃលិន រួមមាន៖ ផ្សារប៉ាហ៊ី, ផ្សារប៉ាងរលឹម, ផ្សារព្រំ, ផ្សារសាលាក្រៅ និងផ្សារអូរដូនតា៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior