logo
Header Logo
News Detail
thumbnail
ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣
60
05-May-2021
Sub-nation news
Link

ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ជាច្រើននាក់ផងដែរ។

បន្ទាប់ពីអង្គប្រជុំបានលើកយកបញ្ហាប្រឈម និងរបៀបវារៈនីមួយៗ មកពិភាក្សា និងអនុម័ត រួចមក៖ លោកជំទាវ បាន ស្រី មុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នខេត្តប៉ៃលិនមានការរីកចម្រើនគួរអោយកត់សម្គាល់ ជាពិសេសសោភ័ណភាពសាធារណៈ ជាមួយគ្នានោះគ្រប់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីត-១៩ ដូចជា៖ ការចូលរួមចម្អិនម្ហូបអាហារសម្រាប់ពលករ និងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កនានាទូទាំងខេត្ត ដែលនេះជាការបង្ហាញពីការចូលរួម និងការលះបង់មិនអាចកាត់ថ្លៃបានឡើយ ជាពិសេស កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលជាទ័ពស្រួច បានយាមកាមនៅតាមព្រំដែន និងដឹកជញ្ជូនពលករមកធ្វើចត្តាឡីស័កប្រកបដោយប្រសិទ្ធភាព។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ រាល់បញ្ហាប្រឈមដែលបានលើកឡើងក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តនឹងខិតខំប្រឹងប្រែងធ្វើការដោះស្រាយអោយបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក, ឃុំ សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហាប្រឈម នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ ត្រូវធ្វើការដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងការងារជំនាញរបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញ៉ាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋត្រូវមានឆន្ទះមុះមុត និងភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរ។

ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត កន្លងមកបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសបានគិតគូយកចិត្តទុកដាក់ខ្ពស់ និងមានវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ឯកឧត្តមប្រធាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ ប្រមុខ រាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior