logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពការរៀបចំបាវដាក់ដីទប់ឫសស្ងាវនៅតាមបណ្តោយឆ្នេរស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់
67
12-May-2021
Sub-nation news
Link

ព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្ត និងលោកអភិបាលស្រុកព្រៃនប់ចុះពិនិត្យសកម្មភាពការរៀបចំបាវដាក់ដីទប់ឫសស្ងាវនៅតាមបណ្តោយឆ្នេរស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមក្រុមការងារបច្ចេកទេសបានឱ្យដឹងថា បាវច្រកដីនេះ វាមានគុណភាពធានាកំដៅថ្ងៃ និងធានាការជ្រាបទឹកបានល្អអាចរក្សាបានរហូត១០ឆ្នាំ ប្រសិនបើមិនមានការយកកាំបិទមកកាត់បំផ្លាញ ម្យ៉ាងការយកបាវនេះមកច្រកខ្សាច់ទប់កុំឱ្យទឹកសមុទ្របោកបក់យកខ្សាច់ចេញពីគល់ស្ងាវ ដែលបណ្តាលឱ្យដើមស្ងាវត្រូវដួលរលំនៅពេលខាងមុខ នេះជាវិធានការទប់ស្កាត់បានទាន់ពេលវេលាកុំឱ្យដើមស្ងាវវាដួលរលំ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវបង្កើនការយកចិត្តទុកដាក់បំពេញការងារដោយទទួលខុសត្រូវព្រោះនេះជាទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើងមានខ្សល់អាកាសបរិសុទ្ធ ដើមស្ងាវត្រូវបានដាំដុះនៅតាមឆ្នេរសមុទ្រលម្អតាមបែបធម្មជាតិ។ រដ្ឋបាលខេត្តត្រៀមរៀបចំឆ្នេរកម្សាន្តសាធារណៈតាមបណ្តោយឆ្នេរចាប់ពីឆ្នេរអូឈើទាលរហូត ដល់ឆ្នេររាម ដើម្បីសម្រាប់ទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ជំងឺកូវីដ-១៩នៅទូទាំងប្រទេស ពិសេសថែមទៀតនោះ ។

ឯកឧត្តម គួច ចំរើន បន្តថា នៅតាមបណ្តោយឆ្នេរត្រូវបានរៀបចំសាងសង់បន្ទប់ទឹកដែលមានលក្ខណស្តង់ដារបំរើភ្ញៀវទេសចរ ក្រៅពីឆ្នេរ និងបន្ទប់ទឹកស្តង់ដារ ខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ មានលម្អដោយដើមឈើ សួនច្បារនៅអមសងខាងផ្លូវ មានភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុប និងកាមេរ៉ាសុវត្ថិភាពបំពាក់នៅតាមផ្លូវ ដើម្បីធានាពីសោភ័ណភាព និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ បន្ថែមទៀត ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា នៅពេលចប់កូវីដ-១៩ យើងនឹងបន្តដាំកូនស្ងាវនៅតាមបណ្តោយឆ្នេរក្នុងក្រុងព្រះសីហនុបន្តទៀត ព្រោះដើមស្ងាវវាសាកសម្យរស់នៅតាមឆ្នេរសមុទ្រជួយការពារបរិស្ថាន និងសោភ័ណភាពតំបន់ឆ្នេរមានភាពស្រស់ស្អាត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior