logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រារព្ធទិវាជាតិបរិស្ថាន និងបរិស្ថានពីភពលោក ៥ មិថុនា ក្រោមប្រធានបទ “ជីវចម្រុះ និងសុខភាពមនុស្ស”
42
11-Jun-2021
Sub-nation news
Link

នាព្រឹកថ្ងៃពុធទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាពក្នុងទីវាជាតិបរិស្ថាន និងទិវាបរស្ថានពីភពលោក ៥ មិថុនា ក្រោមប្រធានបទ “ជីវចម្រុះ និងសុខភាពមនុស្ស” នៅបរិវេណសួនច្បារក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៧២ ដើម្បីជានិមិត្តរូបនៃការប្រារព្ធសន្និសីទស្តុតខូមស្ដីពី«បរិស្ថានមនុស្សជាតិ”គឺស្របពេលដែលមហា សន្និបាតសម្រេចបង្កើតកម្មវិធីបរិស្ថានសហប្រជាជាតិ។ទិវាបរិស្ថានពិភពលោកនេះ ត្រូវបានអង្គការសហ ប្រជាជាតិកំណត់យកថ្ងៃទី៥ ខែមិថុនា សម្រាប់ប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន នៅទូទាំងពិភពលោក។រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកថ្ងៃទី ៥ មិថុនាជាទិវាបរិស្ថានជាតិ តាម រយៈអនុក្រឹត្យលេខ ១៥ អនក្រ.បកចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ដើម្បីឲ្យត្រូវគ្នានឹងថ្ងៃប្រារព្ធទិវាបរិស្ថាន ពិភពលោក។ ឯកឧត្ដម បានបន្តថា ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព ការប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើការលើកកម្ពស់សុខភាពសធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព និងការ បំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត គ្រឹះស្ថានសិក្សាឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ឲ្យចូលរួមទាំងស្មារតី និងសម្ភារៈក្នុង ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងការលំអរគុណភាព សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិ ស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ សហគ្រាសទីផ្សារ និងមណ្ឌលកំសាន្ត។

ឯកឧត្ដម ជំរុញឲ្យអាជ្ញាធរ រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ សូមចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជំរុញការចូលរួមក្នុង ការធ្វើអនាម័យការដាំដើមឈើ និងការគ្រប់គ្រង ការទុកដាក់ និងវេចខ្ចប់សំណល់រឹងសំរាម ក្នុងធុងសំរាមឬ នៅតាមទីតាំងកំណត់ឲ្យបានត្រឹមត្រូវជៀសវាងការដុតឬបោះចោលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការប៉ះពាល់ដល់សុខភាពសត្វ មនុស្ស និងចូលរួមផ្សព្វផ្សាយអំពីគុណតម្លៃបរិស្ថាន និងគោលនយោបាយសំខាន់ៗពាក់ព័ន្ធ នឹង វិស័យបរិស្ថានដល់សាធារណជន ដើម្បីបង្កើនការយល់ដឹង និងបំផុសការចូលរួមរបស់សាធារណជន ក្នុងកិច្ច គាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។

ជាចុងក្រោយ ឯកឧត្ដម អភិបាលខេត្ត នៅតែទទូចស្នើសុំបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនទាំងអស់សូមកុំភ្លេចនូវវិធានការ៣កុំ និងបីការពារ៖

* ត្រូវអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំ

១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។

២៖ ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។

៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

* ត្រូវអនុវត្តវិធានការ ៣កុំ៖

១៖ កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក។

២៖ កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior