logo
Header Logo
News Detail
thumbnail
អភិបាលខេត្តសៀមរាប អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ(ទ្រូងកណ្តាល) ចាប់ពីស្តុបសុខារហូតដល់ព្រលានយន្តហោះ
55
23-Jun-2021
Sub-nation news
Link

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ (ទ្រូងកណ្តាល) ចាប់ពីស្តុបសុខារហូតដល់ព្រលានយន្តហោះ ដែលជាគម្រោងរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបែងចែកជាង ៦គន្លង (៣ទៅ ៣មក) និងមានផ្លូវថ្មេីរជេីង ផ្លូវកង់ផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ពីស្ដុបសុខាដល់វង្វង់មូលជ័វរ្ម័នទី៧ មានប្រវែង ៥៨០០ម៉ែត្រ ទទឹងតួផ្លូវ ២១ម៉ែត្រ ជាគម្រោងអនុវត្ដន៍ដោយក្រសួង និងពីរង្វង់មូលជ័យវរ្ម័នទី៧ ដល់ព្រលានយន្ដហោះ មានប្រវែងប្រមាន ១៨០០ម៉ែត្រ ដែលអនុវត្តគម្រោងដោយអាកាសចរណ៍សុីវិល ហើយការដ្ឋានផ្លូវមួយខ្សែនេះនឹងបញ្ចប់នៅខែវិឆ្ឆិកា ២០២១ ឆាប់ៗខាងមុខ បើមិនមានការរាំងស្ទះក្នុងករណីណាមួយ។ ម្យ៉ាងទៀតផ្លូវមួយខ្សែ គឺជាផ្លូវមួយដ៏មានសារៈសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានអញ្ជើញមកទស្សនាខេត្តសៀមរាប ហើយផ្លូវនេះក៏ជួរំដោះការកកស្ទះក្នុងពេលពិធីបុណ្យផ្សេងៗទៀតផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនផងដែរ នូវបញ្ហារំខាន និងការកកស្ទះចរាចរណ៍ដែលជួបក្នុងអំឡុងពេលសាងសង់ផ្លូវនេះ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior