logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្ដីសម្រេចបើកឱ្យដំណើរការ ផ្សារសំរោង ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ចាប់ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះតទៅ
79
09-Jul-2021
Sub-nation news
Link

នារសៀលថ្ងៃពុធទី៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យ និងបើកដំណើរការផ្សារសំរោង។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ទោះបីជាថ្ងៃនេះយើងបើកឱ្យដំណើរការផ្សារសំរោង ឡើងវិញក៏ដោយ ក៏មិនត្រូវភ្លេចនូវវិធានការការពាររបស់ក្រសួងសុខាភិបាលឡើយ យើងអាចភ្លេចកូវីដ-១៩បាន តែកូវីដ-១៩ មិនដែលភ្លេចយើងនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ដែល មានដូចខាងក្រោម៖

* ត្រូវអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំ៖

១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។

២៖ ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។

៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។

* ត្រូវអនុវត្តវិធានការ ៣កុំ៖

១៖ កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក។

២៖ កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ និងចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់គ្នានាពេលខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior