logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញចុះជួបសំណះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចំនួន៣០គ្រួសារ នៅស្រុកជើងព្រៃ
28
23-Jul-2021
Sub-nation news
Link

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត ជាតំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណះសំណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងឃុំសូទិប ស្រុកជើងព្រៃ ចំនួន៣០គ្រួសារ។

ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជានិច្ចកាល ឯកឧត្តម អភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនដែលកំពុងមានការខ្វះខាត ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនក៏ត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសហគមន៍កម្ពុជាយើង ផងដែរ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។ ជាមួយគ្នានេះ ត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល ឬអាជ្ញាធរ ជាបន្ទាន់ប្រសិនបើមានរោគសញ្ញាសង្ស័យណាមួយ។

 

គួរបញ្ជក់ថាអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនប្រជាពលរដ្ឋទាំង៣០គ្រួសារ យមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ម៉ាស់ ១ដុំ (១០ម៉ាស់) ថវិកា២០.០០០រៀល។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានប្រគេនទានវស្សា គ្រឿងឧបភោគបរិភោគ ទេយ្យវត្ថុ និងបច្ច័យ ចំនួន៤វត្ត ក្នុងឃុំសូទិប ក្នុងមួយវត្តរួមមាន ប្រគេនទានវស្សា ចំនួន១គូរ ទេយ្យវត្ថុ ១កញ្ចប់ អង្ករ ៥០គីឡូក្រាម ទឹកក្រូច ១កេស ទឹកសុទ្ធ ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ២យួរ មី ២កេស ម៉ាស់ ៥ប្រអប់ និងបច្ច័យ ២០០.០០០រៀល ជូនដល់រដ្ឋបាលឃុំសូទិព្វថវិកា ចំនួន ២០០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior