logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តឧត្ដរមានជ័យ បើកការដ្ឋានជុលក្រាលផ្លូវកៅស៊ូ DBST ១ខ្សែប្រវែង៣, ៦០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ សំរោងក្រុងសំរោង
31
30-Jul-2021
Sub-nation news
Link

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព បើកការដ្ឋានជួសជុលក្រាលផ្លូវកៅស៊ូ DBST ១ខ្សែប្រវែង៣, ៦០០ម៉ែត្រ ដោយពង្រីកទទឹងសងខាងម្ខាង ២ ម៉ែត្រ សរុប៤ម៉ែត្រ និងរៀបចំខឿបបេតុងសងខាងចិញ្ចើមផ្លូវប្រវែង៧, ២០០ម៉ែត្រ ចាប់ ពីរង្វង់មូលជ័យវរ្ម័នទី៧ កាត់តាមភូមិឈូក មុខសណ្ឋាគារឈើនប្រាក់កប មុខវត្តប្រាសាទរាជាសំរោង មុខផ្សារសំរោងឆ្ពោះ ទៅកាន់វង្វង់មូលព្រះកេស្វរៈ ស្ថិតក្នុងសង្កាត់ សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ទោះបីជាខណៈពេលនេះជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលទូទាំងសាកលលោក ក៏ដូចជាសហគមន៍ នៃប្រទេសកម្ពុជា ក៏ដោយក្នុងនាមអាជ្ញាធរខេត្ត ក៏មិនអាចភ្លេចនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ដូចជាភ្លើងបំភ្លឺផ្លូវជូនបងប្អូនប្រជាពរដ្ឋធ្វើដំណើរតាមដងផ្លូវផងដែរ។ ឯកឧត្តម បានបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ត្រូវបានអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃទាំងនេះ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់សន្តិភាពក្នុងដំបូល តែមួយ។

ជាចុងបញ្ជប់ ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវ ក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»ជាប់ជាប្រចាំ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior