

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង មន្ត្រីពាក់ព័ន្ធ អាជ្ញាធរសង្កាត់ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកតាមដងស្ទឹងសិរីសោភ័ណ ផ្នែកខាងត្បូងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ជូនថា ដោយសារស្ថានភាពអាកាសធាតុរងសម្ពាធទាប បង្ករឲ្យមានភ្លៀងធ្លាក់រាយបាយពីបង្គួរទៅច្រើនជាប់ៗប៉ុន្មានថ្ងៃមកនេះ តែស្ថានភាពទឹកឡើងជាធម្មតាក្នុងបរិមាណតិចតួច មិនមានករណីបង្ករឡើងជាការជន់លិចនោះទេ ស្ថានភាពក្នុងកម្រិតធម្មតាក្នុងរដូវវស្សាឆ្នាំនេះ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ



