logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមដង្ហែទានព្រះវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តស៊ិនសួន្នារាម (ហៅវត្តថ្មី) ស្ថិតនៅឃុំចំណោម ស្រុកមង្គលបូរី
58
22-Sep-2021
Sub-nation news
Link

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជូន ដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ១៩។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជូន ដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ១៩។

ការអំពាវនាវបែបនេះរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ បានធ្វើឡើងនៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីប្រគេនទានព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តស៊ិនសួន្នារាម (ហៅវត្តថ្មី) ស្ថិតនៅឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពីសំណាក់ថ្នាក់ដឹកនាំជាតិពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខភាព សុខទុក្ខប្រជាពលរដ្ឋទាំងអស់ ក្នុងដំណាក់កាល ប្រទេសកម្ពុជា រួមជាមួយពិភពលោកប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា គ្រប់កាលៈទេសៈសម្តេចតេជោ ហ៊ុន សែន តែងនៅជាប់ជាមួយប្រជាពលរដ្ឋ ចង់ឃេីញប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ រស់នៅបានធូរធារគ្រប់ក្រុមគ្រួសារ ពិសេសក្នុងដំណាក់កាលដ៏លំបាកនៃជំងឺកូវីដ១៩។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសសេីរ និងអរគុណដល់បងប្អូនទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ថែរក្សាបាននូវសុខសន្តិភាព បន្តកសាងបាននូវមូលដ្ឋានមួយរីកចម្រេីនជាអនាគតយេីង និងកូនចៅយេីង។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកទេយ្យទាន ទេយ្យវត្ថុ វេរប្រគេន និងចែកជូនសម្រាប់គ្រប់វត្តទូទាំងខេត្តមានចំនួន២៥២វត្ត និងព្រះសង្ឃចំនួន ៤,២៥៣អង្គមាន៖

ទី១៖ វត្តមានព្រះមេគុណ និងអនុគុណនិមន្តមកផ្ទាល់ចំនួន១២វត្ត ដែលក្នុង១វត្តៗទទួលបានអង្ករ២០០គីឡូក្រាម មី១កេសធំ ត្រីខ២កេស ទឹកក្រូច៥កេស ទឹកបរិសុទ្ធ១០កេស ស្ករស១០គីឡូក្រាម ទឹកស៊ីអុីវ១០យួរ ទឹកត្រី១០យួរ តែ៦កព្ចាប់ និងម៉ាស់ក្នុង១វត្តចំនួន២០០ម៉ាស់ និងបច្ច័យចំនួន ១លានរៀល។

ទី២៖ សម្រាប់វត្តចំនួន ២៤០វត្តទៀត ក្រុមការងារស្រុកក្រុងបានយកទៅប្រគេនមួយចំនួនហើយ និងវត្តដែលនៅសល់ក្រុមការងារ នឹងប្រគេនបន្តតាមការរៀបចំស្រុកក្រុងនីមួយៗ ដែលរូបិយវត្ថុតាមសមាមាត្រនៃព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមវត្តនីមួយៗ រួមមាន៖ អង្ករ ២៣,៣២៥គីឡូក្រាម មី៩១០កេស ត្រីខ ៦,២៣០កំប៉ុង ទឹកត្រី ១,៨១០យួរ ទឹកផ្លែឈើ ៨៣២កេស ទឹកសុទ្ធ២៧២០កេស ម៉ាស់ ៥០៨,០០០ម៉ាស់ អាល់កុល ២,០១៧លីត្រ និងថវិកា ៦៦,១៨០,០០០រៀល។

ក្រោយបញ្ចប់កម្មវិធីប្រគេនទេយ្យវត្តុដល់ព្រះសង្ឃគង់ចាំព្រះវស្សាគ្រប់វត្តទូទាំងខេត្តបន្ទាយមានជ័យ រួចមក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អមដំណេីរដោយក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួប និងសំណេះសំណាល់ជាមួយសិស្សានុសិស្សនៅអនុវិទ្យាល័យអូរស្ងួត ចំនួន ៣៨៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១មុឺនរៀល និងសាលាបឋមសិក្សាអូរស្ងួត ចំនួន៥២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ពាន់រៀល និងឧបត្ថម្ភម៉ាស់ ចំនួន ៥០,០០០ម៉ាស់។

នៅថ្ងៃដដែលនេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តចុះជួប និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំឫស្សីក្រោក និងផ្តល់អនុសាសន៍សម្រាប់ការផ្តល់សេវារដ្ឋជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង នៅសាលាឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងបានឧបត្ថម្ភក្រុមប្រឹក្សាឃុំ ចំនួន២១នាក់ ក្នុងម្នាក់ៗទទួលថវិកា ៥មុឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior