logo
Header Logo
News Detail
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះផ្តល់អំណោយជូនប្រជាពលរដ្ឋជម្លៀសមកកាន់ទួលសុវត្ថិភាព
76
30-Sep-2021
Sub-nation news
Link

ល្ងាចថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង លោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្ត ព្រមទាំងក្រុមការងារចុះជួយសង្កាត់ទឹកថ្លា បានអញ្ជើញចុះនាំយកស្បៀងអាហារ ឃីត១កញ្ចប់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋឡើងមករស់នៅលើទួលសុវត្ថិភាព នៅក្នុងសង្កាត់សង្កាត់ទឹកថ្លា (ភូមិបាយណយ ភូមិទឹកថ្លា) ចំនួន ៥៨ គ្រួសារ និងនៅសង្កាត់អូរអំបិល ចំនួន ១០២គ្រួសារ (ភូមិព្រហូត រោងម៉ាសុីន គោរដ្ឋាន និង ភូមិសែសិន) ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងរៀបចំទីកន្លែងស្នាក់នៅសមរម្យជូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកផងដែរ។

អភិបាលខេត្តបន្ទាយមានជ័យ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅដោយប្រកាន់ភ្ជាប់អនាម័យ និងគោរពវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជូន ដើម្បីការពារការឆ្លងជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior