logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយស្ដីពី«ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្ដាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១
70
22-Oct-2021
Sub-nation news
Link

រសៀលព្រហស្បតិ៍ទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពី«ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្ដាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ជូនដល់អ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ៣០គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ។ពីធីនេះធ្វើឡើង នៅសាលាបច្ចេកទេសដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខនឹងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមជាតិកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមនៃវេទិកាតំបន់អាស៊ីប៉ាស៊ីហ្វិកជូនចំពោះអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនបងប្អូនអ្នកផ្ទុកមេរោគអេដស៍មកពីសង្កាត់ទាំង៤ ក្នុងក្រុងព្រះសីហនុ។

ឯកឧត្តម បានបន្តថា ថ្នាក់ដឹកនាំរបស់យើងមានសម្ដេចតេជោ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ពិសេសក្រុមគ្រូពេទ្យរបស់យើងនៅរង់ចាំ និងគាំទ្រដល់បងប្អូនគ្រប់ពេលវេលា និងជួយដោះស្រាយគ្រប់បញ្ហាទាំងអស់ បងប្អូនមិនត្រូវអស់សង្ឃឹមនោះទេ នៅពេលខាងមុខ អ្នកវិទ្យាសាស្ត្រអាចរកថ្នាំព្យាបាលឱ្យជាសះស្បើយ ដូច្នេះបងប្អូនត្រូវមានសង្ឃឹម ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងលេបថ្នាំឱ្យបានទៀងទាត់។ ឯកឧត្តម បានធ្វើការក្រើនរំលឹកដល់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ត្រូវបង្កើនការអនុវត្តវិធានការអនាម័យ ព្រោះសង្គមជាតិរបស់យើងមិនមានការរើសអើង ដូច្នេះបងប្អូនអាចរស់នៅដូចប្រជាពលរដ្ឋដទៃ និងធ្វើការងារបានដូចប្រជាពលរដ្ឋដែលមិនមានផ្ទុកមេរោគអេដស៍ដូចគ្នា យើងត្រូវមានសង្ឃឹមរស់នៅជាមួយក្រុមគ្រួសារ និងសង្គមជាតិ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ដោយឡែកនៅខេត្តព្រះសីហនុរបស់យើងប្រជាពលរដ្ឋ និងកុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើង ចាក់វ៉ាក់សាំងបានចំនួនជាង ៩៩ភាគរយហើយ ដូច្នេះប្រសិនបើបងប្អូនមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រុមគ្រូពេទ្យយើងនៅរង់ចាំចាក់វ៉ាក់សាំងជូនគ្រប់ពេល ព្រោះវ៉ាក់សាំងជួយយើងមិនឱ្យឆ្លងជំងឺកូវីដ-១៩ ហើយប្រសិនបើមានការឆ្លងវាជួយឱ្យយើងមិនធ្ងន់ធ្ងរ និងមិនមានហានិភ័យដល់អាយុជីវិត។

បន្ថែមពីនេះទៀតឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់ នៅតាមសាលាឃុំ សាលាសង្កាត់ឱ្យបានគ្រប់ៗគ្នា។

អំណោយចែកជូនបងប្អូនផ្ទុកមេរោគអេដស៍ចំនួន ៣០គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប កន្ទេល ១ ឃីមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារ៉ុង១) ម៉ាស ១ប្រអប់ និងថវិកា ១០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior