logo
Header Logo
News Detail
thumbnail
អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បន្តចុះត្រួតពិនិត្យកម្លាំងនៅទីបញ្ជាការស្រាល មុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
41
28-Oct-2021
Sub-nation news
Link

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោងជាង១០យប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងនិងអាជ្ញាធរ ដែលឈរជើងនៅទីបញ្ជាការស្រាល មានទីតាំងស្ថិតនៅមុខផ្សារព្រែកជ្រៃក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

ការមកកាន់ទីបញ្ជាការស្រាលរបស់ ឯកឧត្តម ឃួង ស្រេង ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីបញ្ជាកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មានទុក្ខភ័យ ខណៈដែលទឹកជំនន់ស្ទឹងព្រែកត្នោតបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ១០សង្កាត់ហើយ នៅក្នុងខណ្ឌដង្កោនេះ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងនាំអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនប្រជាពលរដ្ឋដែលទទួលរងការលិចលង់នេះផងដែរ។

បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ អាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោមានសង្កាត់ចំនួន ១០ហើយ ដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងនោះប្រជាពលរដ្ឋប្រមាណជាង ៣.០០០គ្រួសារ បានទទួលរងផលប៉ះពាល់ ហើយចំនួននេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងនាំយកអំណោយរបស់សម្ដេចតេជោ មកចែកជូនពួកគាត់ផងដែរ។

នៅម៉ោងជាង១១យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ការងារសំខាន់បំផុតរបស់អាជ្ញាធរគឺត្រៀមកំលាំងរួចហើយ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋចេញពីតំបន់ទឹកលិច នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បន្តថា៖អនុវត្តតាមអនុសាសន៌សម្ដេចតេជោហ៊ុនសែន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ សំខាន់មើលថែ និងការពារអាយុជីវិតប្រជាពលរដ្ឋ ជាកត្តាសំខាន់ និងមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយ នៅក្នុងរាជកាលដឹកនាំរបស់សម្ដេច យើងអនុវត្តបានខ្ជាប់ខ្ជួន។ សម្រាប់រាជធានីភ្នំពេញ ត្រៀមអង្ករ ១.០០០តោន ជារៀងរាល់ពេល ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលកើតឡើងជាយថាហេតុ។

គួរបញ្ជាក់ថា ៖ នៅយប់ថ្ងៃទី២៧ តុលា ឆ្នាំ២០២១នេះ ទាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងកងទ័ព បានត្រៀមរួចរាល់ហើយទាំងកម្លាំង និងឧបករណ៍ សម្ភារៈ ដើម្បីជួយ​សង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបហានិភ័យដោយទឹកជំនន់ បើទោះបីឆ្នាំនេះស្ថានភាពលិចលង់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ មានទំហំតូចជាងឆ្នាំកន្លងទៅក៏ដោយ។ កម្លាំងទាំងអស់គឺបានត្រៀម និងឈរជើងរួចស្រេចហើយនៅទីបញ្ជាការស្រាល ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ មុខផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior