logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញជាឣធិបតីក្នុងកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ រយះពេល៥ឆ្នាំ (ឆ្នាំ២០១៧-ឆ្នាំ២០២១) នាពេលកន្លងមក របស់រដ្ឋបាលខេត្ត
24
17-Nov-2021
Sub-nation news
Link

តាកែវ៖ នៅថ្ងៃអង្គារទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ អញ្ជើញជាឣធិបតីក្នុងកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ រយះពេល៥ឆ្នាំ (ឆ្នាំ២០១៧-ឆ្នាំ២០២១) នាពេលកន្លងមក របស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំង លោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែង យកអស់កម្លាំងកាយចិត្ត របស់ មន្ទីរជំនាញ អាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធនានា បានរួម គ្នាសម្រេចបាននូវសមទ្ធិ ផលនានា នៅមូលដ្ឋានបាននឹងកំពុងកសាង និងបានកសាងរួចរាល់ជាស្ថាពរ ដែលបានជួយលើកកិត្តិយសមុខមាត់ខេត្ត ស្របតាមការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ក្រោមការ ដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បន្ថែមដោយបានធ្វើការណែនាំដល់ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជាមន្រ្តី ក្រោមឱវាទសាលាខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សាសមទ្ធិផលនានា ដែល រដ្ឋបាលខេត្ត សម្រេចបាននាពេលកន្លងមកនេះ ឱ្យគង់វង្សយូរអង្វែងតទៅ។

ឯកឧត្ដម អ៊ូច ភា អភិបាល ក៏បានបន្ត ធ្វើការឣំពាវនាវដល់ មន្ទីរជំនាញ អាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរ ពាក់ព័ន្ធនានា គឺការពង្រឹងការផ្ដល់សេវាសាធារណៈ ជូនប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរប្រកបដោយ តម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ព្រមទាំងបានធ្វើការដាស់តឿន និងណែនាំ ដល់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តការធ្វើឣនាម័យ បរិស្ថាន ជាប្រចាំតាម មន្ទីរឣង្គភាពនីមួយៗ ដើម្បីសោភ័ណ្ឌភាពក្រុង ខេត្តរបស់យើង។

ឆ្លៀតក្នុងឱកាសនោះដែរ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា ក៏បានថ្លែងអំណរអរគុណចំពោះការចូល រួមសហការយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយយកអស់កម្លាំងកាយចិត្ត ចូលរួមជា សម្ភារៈ និងថវិកា តាមរយះ រដ្ឋបាលខេត្ត ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានឆ្លងរាតត្បាតនា ពេលកន្លងមក៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior