logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
82
20-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត។


ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដែលតែងតែសហការជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការអនុវត្តគម្រោងនានាលើវិស័យអប់រំ សុខាភិបាល ទេសចរណ៍ កសិកម្ម ទឹកស្អាត គម្រោងទីក្រុងឆ្លាតវៃ និងសកម្មភាពកំចាត់មីន។


លោក ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ខេត្តសៀមរាប ហើយលោកក៏បាន ប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរដ្ឋបាលខេត្តនាអនាគត។


ឯកឧត្តម អភិបាលខេត្តបានសម្តែងនូវការអរគុណយ៉ាងក្រៃលែងចំពោះជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន និងជំនួយរបស់ប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ប្រចាំកម្ពុជាអស់រយៈពេល៣០ឆ្នាំ កន្លងមកនេះសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលជំនួយទាំងអស់នេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន៕


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ