logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ចំនួន១ភូមិ​​ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន២ ភូមិ​ ក្នុងស្រុកដងទង់​
299
15-March-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពត៖ ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ចំនួន ១ភូមិ​ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ ភូមិ​ ក្នុងបរិវេណវត្តទ្វេរសិក្ខារតនារាម​ ក្នុងភូមិ​ព្រៃឃ្មុំ​ ឃុំខ្ចាយខាងជេីង​ ស្រុកដងទង់​ ខេត្តកំពត​។ 


យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា​ ក្នុងថ្ងៃនេះ​មានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ភូមិ ដែលមានក្បាលដី សរុបចំនួន១ ៨៥៤ ក្បាលដី ស្មើនឹង ៩៩៤ គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ ភូមិ ដែលមានក្បាលដីសរុបចំនួន ៣ ២៥២ ក្បាលដី ស្មើនឹង ១ ៦៤២ គ្រួសារ ក្នុងនោះរួមមាន៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ មានក្បាលដីសរុបចំនួន ១ ៨៥៤ ក្បាលដី ស្មើនឹង ៩៩៤គ្រួសារ។ អំពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ២ភូមិស្ថិតក្នុងឃុំខាយខាងត្បូង ស្រុកដងទង់ ក្នុងនោះភូមិឈ្លីតលើ មានក្បាលដីសុរុបចំនួន ១ ៨០២ ក្បាលដី ស្មើនឹង ៨៦០ គ្រួសារ ភូមិត្រពាំងអណ្តូង មានក្បាលដីសុរុបចំនួន ១ ៤៥០ ក្បាលដី ស្មើនឹង ៧៨២ គ្រួសារ៕


ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ