logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហោ សំអាត ៖ វិជ្ជាជីវៈសារព័ត៌មាន ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងស្ថាប័ន ឬអង្គភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសាធារណមតិ
48
06-July-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា វិជ្ជាជីវៈសារព័ត៌មាន ត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងស្ថាប័ន ឬអង្គភាពមួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសាធារណមតិ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់អង្គភាព និងប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំ។ 


ការលើកឡើងរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហោ សំអាត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលមន្ត្រីសារព័ត៌មាន លើកទី២” នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានស្ថានីយ៍ គ្រូឧទ្ទេស និងសិក្ខាកាម ដែលបានរៀបចំឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ។ 


ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហោ សំអាត បានបន្ដថា ពិតណាស់ថា វិជ្ជាជីវៈសារព័ត៌មាន ជាវិជ្ជាជីវៈឯករាជ្យមួយ ក៏ប៉ុន្តែវិជ្ជាជីវៈនេះបានក្លាយជាអំណាចទី៤ និងក្លាយជាអាវុធយុទ្ធសាស្ត្រលើសង្គ្រាមចិត្តសាស្ត្រដ៏សំខាន់សម្រាប់សង្គម និងមនុស្សជាតិទាំងអស់លើភពផែនដី។


ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយក បន្ថែមថា ដោយសារសារៈសំខាន់ទាំងអស់ខាងលើនេះហើយ ទើបទាមទារឱ្យអ្នកសារព័ត៌មានមានភាពឆ្លាតវៃ និងមានភាពបត់បែនក្នុងការអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យជាអតិបរមា។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ