

នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។
កម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តសន្សំកុសល ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅសង្កាត់បឹងទំពន់ទី១ និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យនេះ រៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ស៊ុន ចាន់ថុល (តេជោកោះធំ) ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ វាស់សម្ពាធឈាម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង វាស់ភ្នែក ចែកវ៉ែនតា និងព្យាបាលរបួស ។ល។










