logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​ ឃួង ស្រេង ទទួលជួបសំណេះសំណាលសួរសុខទុក្ខជាមួយ អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
411
27-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖ឯកឧត្តម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកជំទាវ ឡេ ធិធូហាំង អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅរសៀលថ្ងៃទី២៧ធ្នូ ២០២៤នេះនៅសាលារាជធានីភ្នំពេញ។

លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា៖ក្នុងពេលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាង គណៈប្រតិភូ ក៏បានចូលមកសួរសុខទុក្ខ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយភាគីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍនៃប្រទេសទាំងពីរជារួម និងររាងទីក្រុងសម្ព័ន្ធមេត្រីភាពមានរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្តគៀនយ៉ាងនិយាយដោយឡែក ។

​ 

លោកជំទាវបានសម្តែងនូវអំណអរគុណ ចំពោះឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ ចំពោះការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកជំទាវ។

​ក្នុងជំនួបនោះលោកជំទាវបានថ្លែងការកោតសរសើរពីការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍ រីកចំរើនគួរអោយកត់សំគាល់។


​លោកជំទាវបាននាំយកការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់និងអភិបាលក្រុងសម្ព័ន្ធភាពទាំង៣ជូនចំពោះឯកឧត្តមឃួង ស្រេង និងថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញពិសេសជូនពរក្នុងឧិកាសថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២៥​ ខាងមុខនេះ។

ក្នុងនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងអំណគុណលោកជំទាវនិងគណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខឯកឧត្ដមហើយក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ទៅកាន់ថ្នាក់ដឹកនាំវៀតណាមនិងអភិបាលក្រុងសម្ព័ន្ធមេត្រីភាព បណ្តាទីក្រុងទាំង៣ ជាមួយរាជធានីភ្នំពេញ តាមរយៈគណៈប្រតិភូវិញផងដែរ ។

ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរគ្នា ពីការអភិវឌ្ឍនៃទីក្រុងនៃប្រទេសទាំងពីរផងដែរ៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ