logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
353
13-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលីសូត្រមន្ត នៅបរិវេណវត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដើម្បីបួងសួងសូមសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ។


បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្រោមការដឹកនាំ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ឆ្នាំនេះ ខេត្តកំពង់ចាម មានរៀបចំកម្មវិធី សង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី មានលក្ខណៈប្លែកច្រើនជាងពីឆ្នាំមុន។

ការរៀបចំ ដែលគួរឱ្យកត់សម្គាល់សម្រាប់ «សង្ក្រាន្តកំពង់ចាម» មានការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នាជាពិសេសការដាក់តាំងស្តង់ពិពណ៌ តាមដងផ្លូវក្នុងក្រុងកំពង់ចាម និងព្រឹត្តិការណ៍លៀសហាលដែលមានចំនួន ៥ តោនជាដើម ។


លោកក៏បានបញ្ជាក់ទៀតថា ចំពោះព្រឹត្តិការណ៍លៀសហាល ធ្វើឡើងនៅថ្ងៃទី ១៥ ខែមេសា ដែលជាថ្ងៃចូលឆ្នាំទី ២ ជាការទាក់ទាញប្រជាពលរដ្ឋ មកពីទីជិតឆ្ងាយ ចូលរួមពិសារដោយសេរី និងចូលរួមសប្បាយរីករាយទាំងអស់គ្នា នៅក្នុងកម្មវិធីបើកសង្ក្រានឆ្នាំថ្មី កាន់តែមានចំនួនច្រើនជាងឆ្នាំមុន ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ