logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល
272
14-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវគណៈប្រតិភូ នៃក្រសួងដែលពាក់ព័ន្ធ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី តាមបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត និងបណ្តាអភិបាលក្រុង ស្រុក ដែលពាក់ព័ន្ធផងដែរ។


បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត រួមជាមួយឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវគ្រប់ឋានានុក្រម បានអញ្ជើញចុះពិនិត្យស្ដង់ពិព័រណ៍ និងការងាររៀបចំសណ្ដាប់ធ្នាប់ត្រៀមសម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីព្រះស្រែ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ