កិច្ចប្រជុំនេះក៏មានកាអញ្ជើញចូលរួម ពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ព្រមទាំងលោកអធិការនគរបាលក្រុង.ស្រុកទាំងប្រាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនោះផងដែរ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាព ក្នុងព្រិត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ដែលនិងខិតជិតមកដល់នៅប៉ុន្មាន ថ្ងៃខាងមុខនេះ និងបានធ្វើការផ្សព្វផ្សាយ នូវអនុសាសន៍ណែនាំ ស្តីពីការពិនិត្យវឌ្ឍនភាពការងារ ឆមាសទី០១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោកឧត្តមសេនីយ៍ទោ បានណែនាំ និងដាក់ផែនការណ៍ការងារចាំបាច់មួយចំនួនដល់ការិយាល័យជំនាញទាំងអស់ដូចខាងក្រោម៖
- ត្រូវប្រមូលកម្លាំងត្រៀមចេញ អន្តរាគមន៍នៅពេលមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ
- ត្រូវធ្វើវឌ្ឍនភាពត្រួតពិនិត្យ ការងារឆមាសទី០១ ឆ្នាំ២០២៤ និងប្រជុំត្រួតពិនិត្យវឌ្ឍនភាពឆមាសទី០២ ឆ្នាំ២០២៤
- គ្រប់ការិយាល័យជំនាញ ដូចជាការិយាល័យព្រហ្មទណ្ឌ ត្រូវធ្វើរបាយការណ៍រាល់សកម្មភាពបទល្មើសព្រហ្មទណ្ឌ ករណីការបង្រ្កាបរាល់សកម្មភាពក្មេងទំនើង និងសកម្មភាពជាច្រើនទៀតដែលពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌព្រមទាំងបទល្មើសគ្រឿងញៀន និងបទល្មើសចរាចរណ៍ និងករណីគ្រោះថ្នាក់ចរាចរណ៍
- ត្រូវធ្វើបច្ចុប្បន្នភាពទៅលើមន្រ្តីនគរបាលជាតិដែលមិនគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ ត្រូវដាក់វិន័យអោយបានតឹងរឹង ជាទីបំផុតនិងត្រូវដាក់វិន័យដល់មន្រ្តីនគរបាលណា ដែលមិនយកចិត្តទុកដាក់ក្នុងម៉ោងបំរើការងារនិងអសកម្មមិនមកបំរើការងារ និងបង្កើននូវការយកចិត្តទុកដាក់ត្រួតពិនិត្យនិងធ្វើការធ្វើតេស្តរកនូវសារធាតុញៀន ឱ្យបានច្បាស់លាស់ក្នុងជួរកម្លាំងនគរបាលជាតិ
- លើការងារសន្តិសុខ ត្រូវបង្កើននូវការចុះពិនិត្យស្រាវជ្រាវនៅតាមបណ្តាមូលដ្ឋាន នូវរាល់សកម្មភាព និងសតិអារម្មណ៍នានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
- ការងារអន្តោរប្រវេសន៍ ត្រូវបង្កើននូវការយកចិត្តទុកដាក់ត្រួតពិនិត្យ រាល់សកម្មភាពរបស់ជនបរទេសជាពិសេស រាល់សកម្មភាពរបស់ជនជាតិវៀតណាម និងជនជាតិចិន ដែលបានមកប្រកបមុខរបរពិសេសត្រូវធ្វើការតាមដាន និងធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងធ្វើការត្រួតពិនិត្យនៅទីតាំង បញ្ចាំនិងមុខរបរផ្សេងៗទៀតក្នុងមូលដ្ឋាន ដែលពួកគាត់កំពុងរស់នៅ។
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី