ខេត្តព្រះវិហារ៖ នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និង ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិ ព្រះវិហារ បានចូលរួមជាគណៈអធិបតី ក្នុងពិធី សំណេះសំណាល បំពាក់គ្រឿងឥស្សរិយយស និង មេដាយការងារជូនថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរជាតិ ព្រះវិហារ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ស្នងការរងនគរបាល ខេត្ត លោក លោកស្រី ប្រធានមន្ទីរ និងលោក អភិបាលស្រុកគូលែន នៅរមណីយដ្ឋានប្រាសាទ កោះកេរ ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ