logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម យិត ភីរៈ អញ្ជើញដឹកនាំកិច្ចប្រជុំ “ត្រួតពិនិត្យវឌ្ឍនភាពការងារ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដើមឆ្នាំ២០២៦”
69
07-May-2026
ព័ត៌មានកីឡា
តំណរភ្ជាប់

ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អង្គភាពចំណុះ និងសមាគមកីឡាទាំង៤៥ប្រភេទ” នៃអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។


កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់អគ្គលេខាធិការរង ប្រធានអង្គភាព អនុប្រធានអង្គភាព នាយការិយាល័យ នាយរងការិយាល័យ និងលោក-លោកស្រី ប្រតិភូ ប្រតិភូរង នៃសមាគមកីឡាទាំងអស់ក្រោមចំណុះ ដែលបានប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។


នាឱកាសដ៏វិសេសនោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានមានប្រសាសន៍ជម្រាបជូន ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ត្រូវបន្តយកចិត្តទុកដាក់លើវឌ្ឍនភាពការងារ ពិសេសត្រូវតាមដានសកម្មភាព រាយការណ៍ពីលទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ និងលើកពីបញ្ហាប្រឈមក្នុងកិច្ចប្រជុំ ភា្ជប់ជាមួយសំណូមពរ និងដំណោះស្រាយ ដើម្បីជាការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងធ្វើឱ្យអង្គភាពកាន់តែមានភាពរីកចម្រើន។


បន្ថែមលើសនេះ ឯកឧត្តមប្រធានគណៈអធិបតី បានណែនាំដល់មន្ត្រីកងកម្លាំង នៃអគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបន្តត្រៀមលក្ខណៈឱ្យរួចរាល់ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាចំនួន៣ប្រភេទ នៅឆ្នាំ២០២៦។ ជាពិសេសប្រតិភូ ប្រតិភូរង និងគ្រូបង្វឹក នៃសមាគមកីឡាគុនខ្មែរ កីឡាគុនល្បុក្កតោ កីឡារាំ និងកីឡាតេក្វាន់ដូ WT ដែលត្រូវចូលរួមសម្ដែង តាមការស្នើរសុំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលកំពុងត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) ។


ជាទីបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏បានណែនាំក្រើនរម្លឹក ប្រតិភូ ប្រតិភូរង និងកីឡាករ-កីឡាការិនី នៃសមាគមកីឡាទាំង ៤៥ប្រភេទ បន្តយកចិត្តទុកដាក់ និងត្រូវរៀបចំរបាយការណ៍ឱ្យបានជាប់លាប់ជាប្រចាំ។ ជាពិសេស ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្ជាប់ខ្ចួន ក៏ដូចជាថែទាំសុខភាពឱ្យរឹងមាំ ដើម្បីរួចរាល់សម្រាប់ការប្រកួតនានាដែលនឹងឈានមកដល់នាពេលខាងមុខ៕


ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ