តាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី១១៤ ទិវាអន្តជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលពីធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានធ្វើការជំរុញដល់ស្រ្តីដែលជាថ្នាក់ដឹកនាំ នៅតាមមន្ទីរអង្គភាព និងបណ្ដាក្រុងស្រុក ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អប្រសើរបន្ថែមទៀត តាមរយៈការខិតខំរៀនសូត្រ និងសិក្សាស្រាវជ្រាវលើមុខជំនាញរបស់ខ្លួន ពិសេសជំនាញបច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមបច្ចុប្បន្នជាសង្គមឌីជីថល ព្រោះការរៀនសូត្រវាគ្មានទីបញ្ជប់នោះទេពោលគឺរៀនពេញមួយជីវិតរបស់យើង រកអ្វីដែលថ្មី ហើយយកចំណេះដឹងទាំងអស់នោះ ទៅជួយអភិវឌ្ឍស្ថាប័នរបស់ខ្លួន ពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើនក្រោមម្លប់នៃសន្ដិភាព៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ