

មណ្ឌលគិរី៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៥ ដាក់តាមគោលដៅ ត្រួតពិនិត្យគ្រឿងស្រវឹង អាវុធជាតិផ្ទុះ គ្រឿងញៀននិងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ៦គោលដៅ ក្នុងនោះ ក្រុងមានចំនួន២គោលដៅ និងតាមបណ្ដាស្រុក ៤គោលដៅ និងបានពង្រាយកម្លាំងល្បាតតាមគោលដៅងាយរងគ្រោះ ដើម្បីពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សារធារណៈជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងទូទាំងខេត្តមណ្ឌលគិរីផងដែរ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី









