logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណឡាវ
60
15-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃ កម្ពុជា ក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខសាធារណឡាវ។


កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយក អគ្គលេខាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រី តាមបណ្តាអង្គភាពពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃជាច្រេីនរូបទៀត។


ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ប្រធានអង្គប្រជុំ បានស្នេីឱ្យក្រុមការងារ នៃអនុគណៈកម្មការទាំងអស់បន្តទំនាក់ទំនងជាមួយភាគីនៃប្រទេសទាំងពីរ ដេីម្បីឱ្យបានដឹងព័ត៌មានកាន់តែច្បាស់លាស់ដេីម្បីត្រៀមរៀបចំទទួលស្វាគមន៍ គណៈប្រតិភូ នៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តម បានជំរុញដល់ អនុគណៈកម្មការនីមួយៗត្រូវមានម្ចាស់ការឱ្យបានជាក់លាក់ ដេីម្បីធ្វេីយ៉ាងណាឱ្យកិច្ចដំណើរការ នៃកិច្ចប្រជុំនេះទទួលបានជោគជ័យទៅតាមការគ្រោងទុក។ 


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ