logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប បន្តចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំអាជីវករបង្កើនការគិតគូរ ការរៀបចំដាក់លក់ទំនិញឱ្យមានសណ្តាប់ធ្នាប់
43
14-June-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តកែប៖ ដោយអនុវត្តតាមបញ្ជាខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកែប និងប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ងិន ចិន្តា ស្នងការរង ទទួលការរងារសណ្តាប់ធ្នាប់ បន្តដឹកនាំកម្លាំងការិយាល័យ សហការជាមួយអាជ្ញាធរក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណៈ និងណែនាំដល់អាជីវករនៅរមណីយដ្ឋានទេសចរណ៍ឆ្នេរអង្កោល ឱ្យបង្កើនការគិតគូរ ការរៀបចំដាក់លក់ទំនិញឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ បញ្ចៀសការកកស្ទះចរាចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ