logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្សាសន្តិសុខប្រចាំខែឧសភា និងពង្រឹងការអនុវត្តទិសដៅការងារសម្រាប់ខែបន្ទាប់
110
23-May-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ពោធិ៍សាត់៖  នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្សាការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមប្រចាំខែឧសភា កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីគណៈស្នងការ លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក ក្រុងលោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចូលរួមផងដែរ ។

ក្រោយពីបានស្តាប់នៃការអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូនាយការិយាល័យសរុបរួចមក លោកឧត្តមសេនីយ៍ទោ ស ថេង បានលើកឡើងពីលទ្ធផលការងារសម្រេចបានក្នុងខែឧសភា និងការខិតខំប្រឹងប្រែងរបស់កងកម្លាំង បំពេញភារកិច្ចការងារ ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ដោយយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់លោកស្នងការរងផែនការងារជំនាញ និងលោកអធិការ ទន្ទឹមនឹងការទទួលលទ្ធផលល្អ លោកស្នងការក៏បានជំរុញ តាមបណ្តាអង្គភាពបន្តអនុវត្តផែនការការងារ និងត្រៀមលក្ខណៈ ឆ្លើយតបនឹងការចុះសវនកម្មផ្ទៃក្នុងនាពេលឆាប់ៗខាងមុខនេះ ។


លោកស្នងការបានបញ្ជាក់ថាកងកម្លាំងនគរបាល ត្រូវពង្រឹងអនុវត្តការងារ គោរពវិន័យនិងថែរក្សាតម្លៃកិត្តិយស កេរ្តិ៍ឈ្មោះរបស់នគរបាលជាតិ អធិការដ្ឋាន និងកម្លាំងជំនាញ បន្តការចុះត្រួតពិនិត្យតំបន់សំខាន់ៗ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យយល់ដឹងពីការប្រើប្រាស់ផ្លូវ និងបញ្ហាគ្រោះធម្មជាតិឱ្យឪពុកម្ដាយឬអាណាព្យាបាល ណែនាំកូនៗជានារីឱ្យមានការយល់ដឹង និងចេះការពារខ្លួន និងការបង្ការខ្លួនពីបទល្មើសផ្សេងៗ ទន្ទឹមនេះត្រូវពង្រឹងការងារសន្តិសុខ បន្តសហការបង្ក្រាប លើករណីគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសនេសាទខុសច្បាប់ ជាពិសេសបម្រើសេវាសាធារណៈជូនប្រពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងឱកាសនេះផងដែរលោកស្នងការក៏បានប្រគល់មធ្យោបាយ ម៉ូតូចំនួនពីរគ្រឿង ជូនដល់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សម្រាប់ប្រើប្រាស់បំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ ។


ប្រភព៖ ស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់ 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ