

នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំរំដួលទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងពិធីផ្សព្វផ្សាយនេះមានការអញ្ជើញ ចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ លោក លោកស្រី អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រី អ្នកចូលរួមផ្ទាល់ចំនួន ១២៥នាក់ និងតាមប្រព័ន្ធនិមិត(Zoom) ចំនួន ៥៨៨នាក់ សរុបទាំងអស់ ៧១៣នាក់។
នៅចុងបញ្ចប់កម្មវិធី ឯកឧត្ដម អ៊ូច ភា រដ្ឋលេខាធិការ តំណាងលេខាធិការគាំទ្រការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្រសួងមហាផ្ទៃ បានប្រគល់សៀវភៅគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ចំនួន១០០ក្បាល ដល់ក្រសួងធនធានទឹក និងឧតុនិយមផង។











