logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជេីញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហាររូបករណ៍ក្រោមកម្មវិធីអភិវឌ្ឍធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២៥ (JDS 2025)
105
01-July-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហាររូបករណ៍ក្រោមកម្មវិធីអភិវឌ្ឍធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២៥ Japanese Grant Aid for Human Resource Development Scholarship-JDS (JDS 2025) ។


ពិធីសំណេះសំណាលនេះដែរ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងអគ្គនាយកដ្ឋានរដ្ឋបាលលោក លោកស្រី តំណាងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងបេក្ខជនជ័យលាភីអាហាររូបករណ៍ជាច្រេីនរូបទៀត។


ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ បានមានប្រសាសន៍ស្វាគមន៍ ព្រមទាំងចូលរួមអបអរសាទរ ចំពោះបេក្ខជនជ័យលាភីទាំងអស់សរុបចំនួន២៤រូប ដែលទទួលបានអាហាររូបករណ៍ ទៅបន្តការសិក្សានៅប្រទេសជប៉ុននាឱកាសនេះ។ 


នាឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ និងណែនាំដល់បេក្ខជនជ័យលាភីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការសិក្សាររៀនសូត្រទៅតាមជំនាញនីមួយៗឱ្យបានច្បាស់លាស់ ដេីម្បីក្រេបយកចំណេះដឹង ព្រមទាំងជំនាញ ក៏ដូចជាការអភិវឌ្ឍនខ្លួន ក្រោយបញ្ចប់ការសិក្សា ដេីម្បីវិលត្រលប់មកវិញចូលរួមចំណែកប្រកបដោយសក្តានុពលក្នុងការកសាងជាតិ មាតុភូមិ របស់យេីងឱ្យកាន់តែជឿនលឿនបន្ថែមទៀត។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ