logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេងលេងល្បែងប្រជាប្រិយខ្មែរ និងជៀសវាងការបាញ់ទឹក ប៉ាតម្សៅ
355
13-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេងលេងល្បែងប្រជាប្រិយខ្មែរ និងជៀសវាងការបាញ់ទឹក ប៉ាតម្សៅ នៅតាមផ្លូវ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ 


ការអំពាវនារបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នាឱកាសអញ្ជេីញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គស្លែង ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ពិធីនេះដែរមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឍ និងពុទ្ធបរិស័ទ ជាច្រើនអង្គនាក់ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។ 


មានប្រសាសន៍ក្នុងពិធីសម្ភោធនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរ សល់រដ្ឋបាលស្រុកពញាឮ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការជំរុញ និងសម្របសម្រួលធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំង ថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានបានយ៉ាងខ្ជាប់ខ្ជួន ដែលទាំងនេះជាសក្ខីភាពបញ្ជាក់ពីការបម្រើរាស្ត្រយ៉ាងពិតប្រាកដ។


ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរព្រះគុណចំពោះ និងអគុណ ព្រូគ្រូសីលបវរ រឿន សុផល ព្រះចៅអធិការវត្តអង្គស្លែង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈកម្មការវត្ត សប្បុរសជន ពុទ្ធបរិស័ទ ដែលបានកៀរគរធនធានថវិកា ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការកសាងទ្រទ្រង់វត្ត រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការជួយឧបត្ថម្ភ ប្រព័ន្ធចម្លោះទឹកស្អាត ដែលមានលទ្ធភាពផ្គត់ផ្គង់ ទឹកស្អាតប្រកបដោយអនាម័យ ជូនប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារ និងនៅជុំវិញវត្ត។


ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមលេងលេងល្បែងប្រជាប្រិយខ្មែរ និងជៀសវាងការបាញ់ទឹក ប៉ាតម្សៅ នៅតាមផ្លូវ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ពិសេសធ្វើឱ្យស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផ្សេងទៀត ដែលពួកគាត់មិនមានបំណងក្នុងការលេងកម្សាន្ត ព្រោះពួកគាត់មានកាតព្វកិច្ចក្នុងការបំពេញការងារ ក៏ដូចជាការត្រូវការសេវាសុខាភិបាល សម្រាប់អ្នកជំងឺ និងការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋ៕


ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ