logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលស្តីពីការងារលេខាធិការដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត
564
17-February-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការងារលេខាធិការដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលជូនដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធ ដោយបានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។


ថ្លែងក្នុងពិធីបើកវគ្គបណ្ដាលនេះ ឯកឧត្តម គួច ចំរើន បានវាយតម្លៃខ្ពស់ចំពោះទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនាពេលនេះឡើង ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្ត ក្រុង ស្រុក ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានឱ្យបានត្រឹមត្រូវ និងមានគុណភាព។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលជាបន្តបន្ទាប់នារយៈពេលកន្លងមក រាជរដ្ឋាភិបាលបានចាត់តាំងសមាជិក សមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ ឱ្យបង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់ គោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋាន សំដៅជួយជំរុញក្នុងការដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន និងជួយចូលរួមកៀរគរធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផល សង្គម និងការអភិវឌ្ឍនៅមូលដ្ឋាន ឆ្លើយតបបានទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់រដ្ឋបាលខេត្តកណ្តាល រាជរដ្ឋាភិបាលបានចាត់តាំង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលតាមរយៈសេចក្តីសម្រេច លេខ២២២ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបាន ចេញនូវសេចក្តីសម្រេចបំពេញបន្ថែមចំនួន ០៣ បន្ថែមទៀត គឺសេចក្តីសេចក្តីសម្រេចលេខ ០៤ សសរ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤, សេចក្តីសម្រេចលេខ០៥ សសរ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ និងសេចក្តីសម្រេចលេខ១៧១ សសរ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលនាំឲ្យចំនួនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលមានចំនួន ៤២០នាក់ ស្រី ៤៧នាក់។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវយកចិត្តទុកដាក់ចូលរួមឱ្យសកម្មក្នុងដំណើរការវគ្គបណ្តុះបណ្តាលជាមួយគ្រូឧទ្ទេស ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ទទួលបានចំណេះដឹងថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសសូមសិក្ខាកម្មទាំងអស់តាមដានយកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅទៅលើមេរៀននីមួយៗ ក្នុងករណីមិនច្បាស់លាស់ ឬមានចម្ងល់ សូមលើកឡើងជាសំណួរ ដើម្បីគ្រូឧទ្ទេសធ្វើការបំភ្លឺបញ្ជាក់បន្ថែម៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាលល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ