logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី អញ្ជើញចូលរួមក្នុងកម្មវិធីយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្នុងក្រុងសែនមនោរម្យ
92
10-October-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ លោក ឧត្តម​សេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរង ដំ​ណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានចូលរួមជាមួយអជ្ញាធរខេត្ត បានរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្នុងក្រុងសែនមនោរម្យ ដោយមានការអញ្ជើ​ញ​ចូលរួមពី អភិបាល​រងខេត្តមណ្ឌលគិរី និងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងសែនមនោរម្យ ស.ស​.យ​.ក ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ចាប់ពីសួនដំរីដែររហូតដល់វិមានឯករាជ្យ ក្នុងក្រុងសែនមនោមរ្យ ខេត្តមណ្ឌលគិរី។


នាឱកាសប្រារព្ធទិវានេះដែរ លោក​ ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថាការប្រារព្ធទិវានេះ ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន ការប្រារព្ធទិវានេះ នឹងក្លាយជាចរន្តចលករដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវ ទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព ក្នុងក្រុងសែនមនោរម្យ និងទូទាំងខេត្ត។ 


លោក អភិបាលរងខេត្ត បានបញ្ជាក់ថា បញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមាន: បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន និងទីក្រុង ដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ សំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងសមុទ្រ បង្កគ្រោះថ្នាក់សម្រាប់ជីវចម្រុះដែលពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់។


លោក អភិបាលរងខេត្តលោក​ ងិន សុវិមាន ក៏បានក្រើនរម្លឹក ក៏ដូច​ជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញា​ធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនា​ម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូល​ដ្ឋាន​របស់ខ្លួន ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រងទុក​ដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវផងដែរ៕



ប្រភព៖ ស្នងការនគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ