ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃសុក្រ ទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ព្រំ ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំ បានអញ្ជើញដឹកនាំប្រជុំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ«សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយករង និងតំណាងអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃសរុបចំនួន៣២រូបផងដែរ។
លោកជំទាវ ព្រំ ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្តាំផ្ញើ ទៅដល់ក្រុមការងារ ត្រូវសហការគ្នាដោយយកចិត្តទុកដាក់ និងច្បាស់លាស់ ក្នុងការធ្វើកិច្ចការដែលបានបែងចែក ទៅតាមផ្នែកនីមួយៗ ដើម្បីទទួលបានលទ្ធផលល្អប្រសើរនូវអ្វីដែលអង្គប្រជុំរំពឹងទុក។
សូមបញ្ជាក់ជូនថាពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ«សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ អគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ