logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត
51
25-June-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ។

ក្នុងកិច្ចប្រជុំនេះ បានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីនាយផ្នែកជំនាញពាក់ព័ន្ធនិងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍ សរុប ២៤៨នាក់ ស្រី ១៧នាក់។



លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានមានប្រសាសន៍ថា៖

-គ្រប់តាមបណ្តាផែនជំនាញនីមួយៗ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន និងគោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានត្រឹមត្រូវ។

-ផែនការងារអន្តោរប្រវេសន៍ និងផែនការងារព្រហ្មទណ្ឌត្រូវខិតខំបង្រ្កាបស្គេមអ៊នឡាញ(Online Scams)និងត្រូវត្រួតពិនិត្យរាល់ការស្នាក់ នៅរបស់ជនអន្តោរប្រវេសន៍ ដែលបានមកស្នាក់នៅតាមផ្ទះសំណាក់សណ្ឋាគារឬ មួយនៅតាមរីស៊តផ្សេងៗ ក្នុងភូមិសាស្រ្តខេត្ត

-នៅតាមបណ្តាអធិការនគរបាលក្រុង.ស្រុកទាំង៨ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន និងត្រូវខិតខំយកចិត្តទុកដាក់បង្ការនិងបង្រ្កាប បទល្មើសគ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទ ក្មេងទំនើង ដោយអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ដិភាព។

-ត្រូវខិតខំជំរុញកាផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុអោយមកធ្វើអត្តសញ្ញាណបណ្ណ ប្រើប្រាសអោយបានគ្រប់ៗគ្នាទាំងអស់នេះគឺជាគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ