logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
91
13-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។


ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា តាមរយៈការបំពេញការងារ ដ៏នឿយហត់របស់ថ្នាក់ដឹកនាំមន្ត្រីរាជការ ធ្វើឱ្យខេត្តកំពង់ធំ ទទួលបាននូវសមិទ្ធផលថ្មីជាច្រើន និងកំពុងកែប្រែនូវមុខមាត់ថ្មីថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តមបានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការរដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្ត បានលើកឡើងនូវផែនការមេមួយចំនួន ដែលរដ្ឋបាលខេត្តគ្រោងនឹងអភិវឌ្ឍន៍ខេត្តកំពង់ធំក្នុងនោះមានការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងស្ទឹងសែន បង្កើតបុរីរដ្ឋបាលខេត្ត បង្កើតសួនកសិឧស្សហកម្មវារីវប្បកម្ម ទំនប់ស្ទាក់ទឹកដងកាំបិត ទំនប់ស្ទាក់ទឹកកំពង់គោ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរ។ ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា ក្រៅពីការងារអភិវឌ្ឍន៍ រដ្ឋបាលខេត្តក៏បានរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដើម្បីចូលរួមលើកកម្ពស់សន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ជាពិសេសនៅក្នុងឱកាសសង្ក្រាន្តកំពង់ធំខាងមុខផងដែរ។ 


ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់បន្ថែមទៀតថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការគាំទ្រពី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋបាលខេត្តកំពង់ធំបានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ ជាមួយការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាន នូវ «យុទ្ធនាការបំពាក់បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ ៦ » នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ប្រវែងសរុប ១៤៤ km ឱ្យបានរួចរាល់ទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០២៦ខាងមុខ។ ហើយគម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹត និងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ ៦ ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ