logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណ
102
19-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត លោក ណង វុទ្ធី នាយករដ្ឋបាលខេត្ត លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មន្ត្រីជំនាញខេត្ត និងក្រុង ចៅសង្កាត់ចំនួន៤ ក្នុងក្រុងសិរីសោភ័ណ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។


ដើម្បីឱ្យគម្រោងសម្រេចបានជោគជ័យ អនុវត្តនៅឆ្នាំ២០២៧ខាងមុខ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងសិរីសោភ័ណ ក៏ដូចជាសង្កាត់ពាក់ព័ន្ធទាំង៤នៅក្នុងក្រុង ត្រូវរៀបចំក្រុមការងារធ្វើការសិក្សាវាយតម្លៃទៅលើគម្រោងឱ្យបានល្អិតល្អន សិក្សាពីផលប៉ះពាល់នៃការអភិវឌ្ឍគម្រោង ក្នុងការសម្របសម្រួលដោះស្រាយ សុំឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីកែលម្អសោភណភាពក្រុងកាន់តែមានភាពស្រស់ស្អាតនិងមានភាពបៃតង។


ចំពោះគម្រោងកែលម្អក្រុងគ្រោងនិងចាប់ផ្តេីមអនុវត្តន៍ នៅឆ្នាំ២០២៧ខាងមុខ ប្រវែងផ្លូវមានការរៀបចំក្រាលការ៉ូឡាធ្វើផ្លូវដើរ ចំនួន៦ខ្សែ រួមមាន ៖ ១-ប្រវែងផ្លូវពីភ្លើងស្តុបសួនម្ទេសក្រហម ដល់ ផ្លូវកែងជាប់សាលាក្រុង ២៣៥៣ម៉ែត្រ, ២-ប្រវែងផ្លូវកែងជាប់សាលាក្រុង ដល់ផ្លូវបេតុងជាប់របងសាលារៀនពង្រ ១៣៥៦ម៉ែត្រ, ៣-ប្រវែងផ្លូវពីស្ពានទី២ (ផ្លូវជាតិលេខ៦) ដល់ស្ពានទឹកថ្លា ៨២៥០ម៉ែត្រ, ៤-ប្រវែងផ្លូវពីរង្វង់មូលដៃ៣២(ផ្លូវជាតិលេខ៥) ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ ៧៨៨ម៉ែត្រ, ៥-ប្រវែងផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៥) ដល់ផ្លូវរទេះភ្លើង ៦២៤ម៉ែត្រ, ៦-ប្រវែងផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៦) ដល់ផ្លូវខាងមុខសណ្ឋាគារណាសារ ៩៤១ម៉ែត្រ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ