logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រសួងមហាផ្ទៃ ចាត់បញ្ជូនមន្រ្តីនគរបាលជាតិចូលរួមកម្មវិធី "ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយនិងសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់នៅកម្ពុជា (២០២៥-២០២៧)" នៅសាធារណរដ្ឋកូរ៉េ
52
17-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ក្រសួងមហាផ្ទៃបានចាត់បញ្ជូនមន្រ្តីនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន១៥រូប ស្រ្តី០៤រូប មកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សៀមរាប និងពោធិ៍សាត់ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៦ ដែលជាឆ្នាំទីពីរ នៃកម្មវិធី "ការកសាងសមត្ថភាពលើការឆ្លើយតបនឹងគ្រោះមហន្តរាយនិងសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់នៅកម្ពុជា (២០២៥-២០២៧)" ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ។

សូមជម្រាបជូនថា កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីនគរបាលជាតិ ដើម្បីសុវត្ថិភាពរបស់កម្ពុជា តាមរយៈការសិក្សាស្វែងយល់ពីប្រព័ន្ធកម្រិតខ្ពស់របស់កូរ៉េខាងត្បូងសម្រាប់ការពារគ្រោះមហន្តរាយ និងគ្រោះអាសន្ន ការពន្លត់អគ្គិភ័យ និងប្រតិបត្តិការជួយសង្គ្រោះនានា។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ