

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-សហរដ្ឋអាម៉េរិក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានធ្វើជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់ SOMTC + សហរដ្ឋអាម៉េរិក លើកទី១៨ ជាមួយសមភាគីសហរដ្ឋអាម៉េរិក ឯកឧត្តម David Bedard ឧបការីរងរដ្ឋមន្ត្រីការបរទេស នៃការិយាល័យគ្រឿងញៀនអន្តរជាតិ និងកិច្ចការអនុវត្តច្បាប់ ក្រសួងការបរទេស នៃសហរដ្ឋអាម៉េរិក។
កិច្ចប្រជុំបានពិនិត្យបូកសរុបលទ្ធផលអនុវត្តផែនការការងារ SOMTC + សហរដ្ឋអាម៉េរិក ស្ដីពីកិច្ចសហប្រតិបត្តិការ ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឆ្នាំ២០២៣-២០២៦។
កិច្ចប្រជុំក៏បានអនុម័តលើផែនការការងារ SOMTC + សហរដ្ឋអាម៉េរិក ស្ដីពី កិច្ចសហប្រតិបត្តិការ ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឆ្នាំ២០២៦-២០២៩ សម្រាប់បន្តកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាង អាស៊ាន-អាម៉េរិក។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














