

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានដឹកនាំកិច្ចប្រជុំ គ.ប.ផ.ក. ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តី ព្រាងផែនការសកម្មភាពឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំខេត្តតាកែវ នាទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ផ.ក. មកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងមន្ត្រីនៃលេខាធិការដ្ឋាន គ.ប.ផ.ក. ផងដែរ។
ឯកឧត្ដម នៅ លក្ខណា ប្រធានអង្គប្រជុំបានជម្រាបជូនពីគោលបំណងនៃផែនការសកម្មភាពរបស់ គ.ប.ផ.ក. គឺដើម្បីចូលរួមក្នុងកិច្ចការថែរក្សា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកក្នុងការកសាងឃឿនសេដ្ឋកិច្ចជាតិតាមរយៈការផ្សព្វផ្សាយអប់រំ និងការចូលរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការទប់ ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ក្នុងវត្ថុបំណងឱ្យផែនការសកម្មភាពនេះ ក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តសកម្មភាពការងារពេញមួយឆ្នាំក្នុងភារកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អង្គប្រជុំទាំងមូលបានពិភាក្សា និងផ្តល់មតិយោបល់យ៉ាងផុសផុលដោយស្មារតីទទួលខុសត្រូវ យោងតាមភារកិច្ច និងសមត្ថកិច្ចជំនាញ នៃក្រសួងស្ថាប័ន រៀងៗខ្លួន៕
































